Tuesday, December 27, 2016

ដំណោះស្រាយបញ្ហា បិទកុំព្យួទ័រ ដំណើរការដោយ Windows 10 មិនរលត់ត្រឹមត្រូវ|Fixed shut down problem


ចុចបូតុង Power របស់ កុំព្យូទ័រយួរដៃ ឬ Tablet របស់បងប្អូនហើយវាមិនដំណើការមែនទេ? បងប្អូនត្រូវចុចបូតុងនោះឱ្យយូទើបអាចចុចបើកបានមែនទេ? នេះគឺជាបញ្ហានៃការបិទកុំព្យូទ័ររបស់បងប្អូនមិនប្រក្រតី។ បញ្ហានេះភាគច្រើនកើតឡើងចំពោះ កុំព្យួទ័រដែលដំណើការដោយ Windows 8, 8.1 និង 10 ។

ខាងក្រោមនេះជារបៀបនៃការដោះស្រាយបញ្ហានេះ សូមរីករាយទស្សនាខ្សែវីដេអូ៖


Monday, December 26, 2016

របៀបដោនឡូតវិដេអូពី Youtube ដោយមិនប្រើកម្មវិធី | How to download video from Youtube


បច្ចុប្បន្ន ការទស្សនាខ្សែវិដេអូក្នុង គេហទំព័រ Youtube គឺមានការកើនឡើងយ៉ាងខ្លាំង សម្រាប់អ្នកសម័យបច្ចេកវិទ្យា។ ទន្ទឹមនិងនេះ ពូកគាត់ក៏ចង់ ទាញយកខ្សែវីដេអូ ដែលគាត់ចូលចិត្តទុកមើលនៅថ្ងៃក្រោយ ដោយមិនចាំបាច់ មាន សេវាអ៊ីនធឺណិត។

ខាងក្រោមគឺជាវិធីសាស្រ្តសំខាន់ៗពីរយ៉ាងដែលអនុញ្ញាតឱ្យបងប្អូនអាចទាញយកវីដេអូពី Youtube បានដោយមិនចាំបាច់ប្រើប្រាស់កម្មវិធី។ សូមរីរាយទស្សនា...


Tuesday, December 20, 2016

ជំនួយ និងបច្ចេកទេស ៧ក្នុងការប្រើប្រាស់ Google Chrome | 7 Tips and Tricks in Google Chrome



យើងតែងតែប្រើប្រាស់ Web Browser របស់ក្រុមហ៊ុន Google ជាញឹកញាប់ តែបងប្អូនអាចមិនទាន់ ចេះប្រើចំនុចគន្លឹះសំខាន់ៗ របស់វា។ ខាងក្រោមនេះជាគន្លឹះ និងបច្ចេកទេសចំនួន ៧ ក្នុងការប្រើប្រាស់ Google Chrome៖

១. ការប្រើប្រាស់ Google Chrome ជាម៉ាស៊ីនគិតលេខ
២. ការប្រើប្រាស់ Google Chrome ជាកម្មវិធីសម្រាប់បើរូបភាព ឬឯកសារផ្សេងៗ ដូចជា PDF, Microsoft Word (.*docx) ជាដើម
៣. ការប្រើប្រាស់ Google Chrome ជាកម្មវិធីបញ្ចាំង ឬចាក់តន្ត្រី
៤. ការដាក់ Tabs ដែលយើងពេញចិត្តនៅលើផ្ទាំងបង្ហាញ Tab របស់ Google Chrome
៥. តាមដានកិច្ចការងារដែលយើងបានបើក្នុង Google Chrome (Task Manager)
៦. ការប្រើប្រាស់ Google Chrome ជាកម្មវិធីវចនានុក្រម Google Dictionary 
៧. ការប្រើប្រាស់ Google Apps នៅក្នុង Google Chrome

សូមរីករាយទស្សនាខ្សែវីដេអូខាងក្រោមៈ

Wednesday, December 14, 2016

ការលាយសារធាតុចិញ្ចឹមសម្រាប់ ដំណាំ Hydroponics មានវីដេអូ

កិច្ចការដាំដំណាំលើទឹកវាមានបច្ចេកទេសជាច្រើន ទាមទារឱ្យយើងបំពេញ ដើម្បីអាចទទួលបាន ភាពជោគជ័យ។ ចំនុចមួយក្នុងចំណោមបច្ចេកទេសដំាដំណាំនេះ គឺការលាយល្បាយសារធាតុចិញ្ចឹម សម្រាប់ដាក់ក្នុងអាងទឹកនៃប្រព័ន្ធដំណើរការ Hydroponics ។

ក្នុងការលាយនេះយើងត្រូមាន សារធាតុពីក្រុម ដែលគេហៅថា Stock A និង Stock B ក្នុងស្តុកទាំងពីរនេះវាមានសម៉ាធាតុជាច្រើនដើម្បីបង្កើតជាសារធាតុចិញ្ចឹម ដល់ដំណាំ ដែលយើងហៅថា EC: Electrical Conductivity ។

ខាងក្រោមជាខ្សែវីដេអូបង្ហាញអំពីការលាយល្បាយនេះ


Saturday, December 10, 2016

ដំណឹងជ្រើសរើសបុគ្គលិក

វិទ្យាស្ថានអភិវឌ្ឍវិជ្ជាជីវៈ សូមជូនដំណឹងដល់បងប្អូននិសិ្សតរបស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ទាំងអស់ដែលមានបំណងចង់ទទួលបានបទពិសោធន៍ និងឱកាសការងារ សូមធ្វើការបំពេញ ទម្រង់ស្នើរសុំធ្វើការនៅវិទ្យាស្ថាន អភិវឌ្ឍវិជ្ជាជីវៈដែលត្រូវការអ្នកបំពេញការងារចំនួនពីរនាក់ផ្នែកជំនួយការនាយក ដែលមានភារៈកិច្ចដូចខាងក្រោមៈ

តួរនាទី និងភារៈកិច្ច

១. ជាជំនួយការទូទៅរបស់វិទ្យាស្ថាន
២. បំពេញការងារជាមួយកសិដ្ឋានរបស់វិទ្យាស្ថាន
៣. ការងារផ្សេងៗដែលតម្រូវដោយនាយក

ឱកាសការងារ

បេក្ខជន អាចមានឱកាសក្លាយជាបុគ្គលិកពេញសិទ្ធក្រោយពេលធ្វើការស្ម័គ្រចិត្ត និងសាកល្បង តាមកាលកំណត់របស់វិទ្យាស្ថាន។

កាលបរិច្ចេទផុតកំណត់

វិទ្យាស្ថានចាប់ផ្តើមទទួលពាក្យពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី 31 ធ្នូ ឆ្នាំ 2016 សូមអរគុណ៚

បេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញពាក្យ ត្រង់នេះ

Tuesday, December 6, 2016

ការប្រើប្រាស់សញ្ញាក្នុងវេយ្យាករណ៍ខ្មែរ



បងប្អូនទាំងអស់គ្នាជាទីមេត្រី ឥឡូវនេះយើងមានកម្មវិធីជំនួយជាច្រើនក្នុងការសិក្សាអំពីអក្សរសាស្ត្រ និងសញ្ញាផ្សេងៗរបស់ខ្មែរ។ សម្រាប់បងប្អូនដែលប្រើប្រាស់ Device ដំណើរការដោយ Android គឺអាចចូលទៅទាញយក ពី Play Store ។
     កម្មវិធីដែលខ្ញុំណែនាំពេលនេះគឺ វេយ្យាករណ៍ខ្មែរ ដែលមានចំណុចល្អៗជាច្រើនសម្រាប់អ្នកសិក្សារៀនសូត្រ។
  • ខ្ញុំសុំធ្វើការចាប់អារម្មណ៍លើសញ្ញាមួយចំនួនដែលយើងប្រើប្រាស់ខុសទូទាំងរដ្ឋា គឺសញ្ញាភ្នែកមាន់ (៙) ដែលភាគច្រើនតែងសំដៅលើសញ្ញា (‍៖) ។ សូមទស្សនាខ្សែរវីដេអូខាងក្រោមៈ



Saturday, December 3, 2016

ការប្តូរអាសយដ្ឋាន Blog


សួរស្តីបងប្អូនទាំងអស់ជាទីមេត្រីដោយ អាសយដ្ឋាននៃ Blog របស់ខ្ញុំមានការពិបាកក្នុងការចងចាំ ដូច្នេះខ្ញុំបានសម្រេចចិត្ត ប្តូរ ពី www.i-know-i-share.blogspot.com មកជា www.ik-is.blogspot.com វិញ ដែលវាជាអក្សរកាត់ របស់ i know i share ខ្ញុំសុំអភ័យទោសផងដែរសម្រាប់រឿងនេះ។ សូមអរគុណ៚

ឱកាសការងារ

Image result for job opportunity

ឱកាសការងារ ផ្នែកទីផ្សា និងគណនេយ្យ



ក្រុមហ៊ុន ខេស៊ី ឡាយ អចលនទ្រព្យ ខូអិលធីឌី គឺជាក្រុមហ៊ុនដំបូងគេបង្អស់ ក្នុង ប្រទេសកម្ពុជា និងជាក្រុមហ៊ុនលេខ១ ដែលបានបង្កើតឡើងដើម្បីបម្រើសេវាកម្មបង់រំលោះ។ ក្រុមហ៊ុន  ខេស៊ី ឡាយ អចលនទ្រព្យ ខូអិលធីឌី ត្រូវការជ្រើសរើសបុគ្គលិកពេញសិទ្ធចំនួន 2រូប ផ្នែកមន្រ្តីបង់រំលោះ។
សំរាប់ទីតាំង ៖    ខេត្ត បាត់ដំបង        
លក្ខណៈសម្បត្តិដែលតម្រូវឲ្យមានដូចខាងក្រោម
  • មានសុខភាពល្អ ស្មារតីគ្រប់គ្រាន់ និងប្តេជ្ញាចិត្តក្នុងការធ្វើការងារ
  • ជាប់បាក់ឌុប ឬ ធ្លាក់បាក់ឌុប, កំពុងសិក្សាថ្នាក់បរិញ្ញាបត្ររង ឬ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ​។
  • មានជំនាញក្នុងការប្រាស្រ័យទាក់ទង និង រួសរាយរាក់ទាក់
  • ចូលចិត្តធ្វើការជាក្រុម និងចុះតាមភូមិ។
  • បើមានយាន្តជំនិះផ្ទាល់ខ្លួនកាន់តែប្រសើរ ។​
  • បៀវត្សរ៍អាស្រ័យ លើជំនាញ និង បទពិសោធន៍។
ថ្ងៃផុតកំណត់ទទួលពាក្យ ថ្ងៃទី  ១៥  ខែ ធ្នូ ឆ្នាំ ២០១៦វេលាម៉ោង :00 នាទីល្ងាច
បេក្ខជន ដែលមានចំណាប់អារម្មណ៍សូមយកប្រវតិ្តរូបសង្ខេប​ (CV) និងឯកសារជូនភ្ជាប់ ហើយបញ្ជូនមក ក្រុមហ៊ុន​ ខេស៊ី ឡាយ អចលនទ្រព្យ ខូអិលធីឌី ដែលមានអាសយដ្ឋាន ដូចខាងក្រោម៖
អាសយដ្ឋាន ខេត្តបាត់ដំបង: ផ្លូវលេខ២កន្លះខាងជើងផ្សាណាត់(អាគារក្រហម)
លេខទូរស័ព្ទ: ០៩៩ ៥០០ ៥០០ / ០៦១​ ៧០០​ ៧០០
Website : www.kclay.com.kh

Tuesday, November 29, 2016

វិធីធ្វើចំណីត្រីចំណាយថ្លៃដើមអស់តិច | FISH FEED FORMULATION Pelletizing and drying HOME MADE



ខ្សែវីដេអូខាងលើជារបៀបធ្វើចំណីត្រីសម្រាប់ការចិញ្ជឹមលក្ខណៈគ្រួរសារ ដោយចំណាយថ្លៃដើមទាប ព្រមទាំងអាចរក្សាទុកបានយូរហូតដល់ ២ខែក្រោយពីហាលរួចរាល់។

គ្រឿងផ្សំៈ

១ កន្ទក់២បាវជី
២ កាកដូង១បាវជី
៣ សាច់ត្រីម៉ដ្ឋ៦គីឡូក្រាម
៤ សណ្តែកសៀងកិន ៦គីឡូក្រាម
៥ អតិសុខុមប្រាណ EM ១លីត្រ
៦ ស្ករងូ ១គីឡូក្រាម
៧ ប្រេងសណ្តែក១-២លីត្រ។


វិធីធ្វើៈ

👉លាយធាតុផ្សំពី១-៤ និងប្រេងសណ្តែកចូលគ្នាឲ្យសព្វ។
👉លាយអតិសុខុមប្រាណ EM ១លីត្រ និងស្ករងូ ១គីឡូក្រាម ជាមួយទឹក២០លីត្រ ទុករយៈ     ពេល១២ម៉ោង។
👉បន្ទាប់មកយកល្បាយទាំងអស់ លាយជាមួយទឹក២០លីត្រខាងលើកូរឲ្យល្បាយសព្វ រួចធ្វើជាគ្រាប់តូចៗដើម្បីដាក់ជាចំណីត្រី។

👉ហាលវាឲ្យស្ងួតរយៈពេល២ថ្ងៃយើងអាចយកមកប្រើបានហើយ យើងអាចរក្សាវាទុកប្រើបានរយៈពេល២ខែ

Monday, November 28, 2016

ការរៀបរងដំណាំ Hydroponic ដែលមានប្រសិទ្ធិពល| The Effeciency Hydroponic Irregation Systment


ក្នុងការរៀបចំប្រព័ន្ធទឹក និងរងសម្រាប់ការដាំដំណាំលើទឹក គឺយើងអាចធ្វើឡើងជាច្រើនទម្រង់ តែទម្រងទាំងអស់សុទ្ធតែមានសភាព និងផលចំណេញរៀងៗខ្លួន។

ឆ្លងតាមការពិនិត្យសោធន៍របស់ លោកគ្រូ ឌុក ដារ៉ារិទ្ធ លោកបានរកឃើញ នូវទម្រង់មួយដែលមាន លក្ខណៈល្អប្រសើរសម្រាប់ដំណាំ និងសន្សំថាមពលអគ្គិសនីបានច្រើនទៀតផង។ រងនោះមានទ្រងទា្រយដូចខ្លែង ឯករបស់ខ្មែរយើង វាមានទំហំទទឹង ត្រឹមតែ ១៥០ cm និងកំពស់ ១៦០ cm អាចដាំបាន ចំនួន ១២ ជូរបន្លែរ។

សូមទស្សនាវីដេអូខាងក្រោមសម្រាប់ទ្រងទាយនៃប្រព័ន្ធ រងនេះ



Saturday, November 26, 2016

ការប្រឡងពាក់កណ្តាលវគ្គរបស់សិស្សវិទ្យាស្ថានVDI មុខវិជ្ជា វប្បធម៌ខ្មែរ


     វិទ្យាស្ថានអភិវឌ្ឍវិជ្ជាជីវៈ ជាវិទ្យាស្ថាន បណ្តុះបណ្តាលកម្រឹត បាក់ឌុបឯកទេស និងបរិញ្ញាបត្ររង ដែលទទួលបានអាជ្ញាបណ្ណពីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។
បច្ចុប្បន្នវិទ្យាស្ថានបានកំពុងបណ្តុះបណ្តាល ថ្នាក់បាក់ឌុបឯកទេស ជំនាញគណនេយ្យ។

សម្រាប់បងប្អូនណាដែលចង់ សិក្សាត្រូវចំជំនាញដែលខ្លួនចង់ ឬពុំទាន់មានសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានមកទទួលការបណ្តុះបណ្តាល និងនៅវិទ្យាស្ថាន VDI ពូកគាត់នឹងទទួលបានជំនាញ សញ្ញាបត្រដែលមានតម្លៃស្មើ Bac II យ៉ាងពិតប្រាកដ។


💢 លក្ខខណ្ឌចូលរៀនកម្រិត បាក់ឌុបឯកទេសៈ


១. បានបញ្ចប់ថ្នាក់ទី ៩ (ទាំងជាប់ ទាំងធ្លាក់)
២. ឬ បានបញ្ចប់កម្មវិធីសិក្សាស្ពានចម្លង និងតាមវិទ្យាស្ថាននានា ឬនៅវិទ្យាស្ថាន VDI 
៣. មានឆន្ទៈក្នុងការរៀន


Thursday, November 24, 2016

ចុះឈ្មោះសម្រាប់ឱកាសការងារ

សួរស្តីបងប្អូនទាំងអស់ជាទីរាប់អាន


     ឥឡូវនេះបងប្អូនដែល មានបំណងស្វែងរកការងារ និងចង់ទទួលបានឱកាសការងារ សូមចុះបញ្ជីនៅក្នុង ទំព័ររបស់ខ្ញុំដើម្បីទទួលបានឱកាសផ្សេងៗពីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច។ បងប្អូនអាចធ្វើការជ្រើសរើសជាច្រើនវិស័យនៅក្នងទំព័រឱកាសការងារនេះ។

     👥 ក្រុមការងារ នឹងធ្វើការត្រួតពិនិត្យ ទៅតាមស្ថានភាពដែលបងប្អូនបានផ្តល់ជូនដល់ក្រុមការងារយើងខ្ញុំ។ សូមបងប្អូនបំពេញព័ត៌មាននៅទៅនេះ ចុចត្រង់នេះ សូមអរគុណ៚

វគ្គសិក្សាស្ថីអំពីការដំាដំណាំលើទឹក | Hydroponic Course

វគ្គសិក្សាស្ថីអំពីការដំាដំណាំលើទឹក | Hydroponic Course


វិទ្យាស្ថានអភិវឌ្ឍវិជ្ជាជីវៈបានចាប់ផ្តើមវគ្គសិក្សាថ្មី ការដាំដំណាំលើទឹក Hydroponic ដែលនឹងចាប់ផ្តើមនៅដើមខែធ្នូ ឆ្នាំ ២០១៦នេះ

១. កាលបរិច្ឆេទចូលរៀនៈ ៣ ខែ ធ្នូ ឆ្នាំ ២០១៦
២. តម្លៃសិក្សាៈ ១០០,០០០ ៛ សម្រាប់និសិ្សតរបស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ព្រមទាំងសិស្ស របស់វិទ្យាស្ថាន VDI និងទទួលបានការបញ្ចុះតម្លៃ ៥០%
៣. វគ្គសិក្សានេះរួមមាន
    ៣.១. របៀបបណ្តុះកូនស្ពៃ ដោយមានពីររបៀប
    ៣.២. របៀបថែរក្សាកូនស្ពៃមុនពេលដាក់ដាំ
    ៣.៣. របៀបលាយទឹក សូលុយស្យុង
    ៣.៤. របៀបដាំ និងពិនិត្យមើលរង
    ៣.៥. ការរៀបចំប្រព័ន្ធបញ្ចុះកម្តៅក្នុងរោងដំណាំ
៤. សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ញាក់ការសិក្សាក្រោយបញ្ចប់ការសិក្សា
៥. ផ្តល់ជូននូវទិន្នផលដែលសិក្ខាកាមបានដាំ ដើម្បីសាកល្បងរស់ជាតិ

ទំនាក់ទំនងចុះឈ្មោះ
ការិយាល័យហិរញ្ញវត្ថុរបស់សាកលវិទ្យល័យគ្រប់គ្រង និងសេដ្ឋកិច្ច ឬ

ចុះឈ្មោះ Online ដោយបំពេញព័ត៌មាន៖ ចុចត្រង់នេះ


វិដេអូបង្ហាញពីការដាំសាលាដនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច


Wednesday, November 23, 2016

ការប្រឡងមុខវិជ្ជា Monetary Economics ពេលយប់បន្ទប់ J

ការប្រឡងបញ្ចប់

សួរស្តីបងប្អូនដែលសិក្សា នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចទាំងអស់ដែលកំពុងសិក្សា ជំនាញធនាគារ ពេលយប់ បន្ទប់ J ត្រូវធ្វើការប្រឡងនៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៦។

➱សូមចុចមុខវិជ្ជាខាងក្រោមសម្រាប់ធ្វើការប្រឡងបញ្ចប់ Monetary Economics