វិទ្យាស្ថានអភិវឌ្ឍវិជ្ជាជីវៈត្រូវបានទទួលស្គាល់ដោយ ប្រកាសលេខ 375ក.ប/ប្រ.ក ចុះថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៥ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិទ្យាជីវៈ ឱ្យបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ បច្ចេកទេស ដែលមាកកម្មវិធីសិក្សាល្អស្របទៅតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន ដែលរួមបញ្ចូលនូវវិស័យសំខាន់ៗទាំង ៦ និងមានសាស្រ្តាចារ្យជំនាញវិជ្ជាជីវៈ ប្រកបដោយបទពិសោធន៍ កំពុងរង់ចាំទទួលប្អូនសិស្សានុសិស្ស ។
វិទ្យាស្ថានបាន និងកំពុងបណ្តុះបណ្តាលលើ ៣កម្រឹតសិក្សា ដូចខាងក្រោមៈ
១. កម្រឹតស្ពានចម្លង សម្រាប់បងប្អូនដែលមិនបានបញ្ចប់ថ្នាក់ទី ៩ ក្រោយទទួលបានសញ្ញាបត្រនេះអាចបន្តការសិក្សា កម្រឹតបាក់ឌុបឯកទេស
២. កម្រឹតបាក់ឌុបឯកទេស សិក្សាទៅតាមជំនាញឯកទេសដែលសិស្សានុសិស្សចង់បាន មានរយៈពេល ៣ឆ្នាំ ក្រោយបញ្ចប់កម្រឹតនេះសិស្សានុសិស្ស អាចបន្តចូលសិក្សាថ្នាក់បរិញ្ញាបត្របាន ដូចកម្រឹតបាក់ឌុបចំណេះទូទៅដែរ ព្រមទាំងអាចមានឱកាសការងារ។
៣. សញ្ញាបត្រជាន់ខ្ពស់ (បរិញ្ញាបត្ររង) សម្រាប់បងប្អូនសិស្សានុសិស្សដែលប្រឡងធ្លាក់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (ចំណេះទូទៅ) អាចបន្តចូលសិក្សាកម្រឹតនេះបាន មុនបន្តចូលថ្នាក់បរិញ្ញាបត្រ។
កម្រឹតសិក្សា និងកម្មវិធីសិក្សា
| ||
ស្ពានចម្លង
|
សញ្ញាបត្រជាន់ខ្ពស់
| |
ការប្រឡង
| ||
No comments:
Post a Comment